khmer eng
  • លោកជំទាវ ឃួន ឃុនឌី បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល សួរ​សុខ​ទុក្ខ​និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ប្រឹក្សា​ឃុំនីពេជ​ដែល​បាន​បំពេញ​ការងារ​ជូន​ប្រជា​ពលរដ្ឋ​កន្លង​មក
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខនិងលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំនីពេជដែលបានបំពេញការងារជូនប្រជាបលរដ្ឋកន្លងមក ជាពិសេសផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីវិធានការសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងនិងចូលរួមអនុវត្តទាំងអស់គ្នា នៅក្នុងនោះលោកជំទាវបានឧបត្ថម្ភសម្ភារមួយចំនួនរួមមាន ម៉ាសចំនួន១០ប្រអប់ ក្រមាចំនួន៤០ សារុងចំនួន៤០ និងសាប៊ូលាងដៃចំនួន៥០ដុំ នៅសាលាឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា